-បរិមាណមនុស្សទទួលទាន ៖ ២នាក់
-រយៈពេលរៀបចំគ្រឿងផ្សំ ៖ ១០នាទី
-រយៈពេលចម្អិន ៖ ១៥នាទី
គ្រឿងផ្សំ
-ឆ្អឹងជំនីរជ្រូក ៣០០ក្រាម(៣ខាំ)
-ម្នាស់ ១ចំហៀង
-ខ្ទឹមស ៥០ក្រាម
-ទឹកត្រី ១០មីលីលីត្រ
-អំបិល កន្លះស្លាបព្រាកាហ្វេ
-ស្ករស ១ស្លាបព្រាកាហ្វេ
-ប៊ីចេង ១ស្លាបព្រាកាហ្វេ
-ស្លឹកខ្ទឹម ២មើម
-ខ្លាញ់ ៥០ក្រាម -ឆ្អឹងជំនីរជ្រូកត្រូវលាងឱ្យស្អាត កាប់តូចៗល្មម
-ម្នាស់ត្រូវលាងទឹកឱ្យស្អាតពុះជាពីរ ចិតជាចំណិតបញ្ឆិតមិនស្ដើងពេក និងមិនក្រាស់ពេក
-ស្លឹកខ្ទឹមត្រូវលាងឱ្យស្អាត រួចហាន់ខ្លីល្មម
-ខ្ទឹមសត្រូវបកសម្បកចេញលាងទឹកឱ្យស្អាត ហើយចិញ្ច្រាំកុំឱ្យម៉ដ្ឋពេក
-រយៈពេលរៀបចំគ្រឿងផ្សំ ៖ ១០នាទី
-រយៈពេលចម្អិន ៖ ១៥នាទី
គ្រឿងផ្សំ
-ឆ្អឹងជំនីរជ្រូក ៣០០ក្រាម(៣ខាំ)
-ម្នាស់ ១ចំហៀង
-ខ្ទឹមស ៥០ក្រាម
-ទឹកត្រី ១០មីលីលីត្រ
-អំបិល កន្លះស្លាបព្រាកាហ្វេ
-ស្ករស ១ស្លាបព្រាកាហ្វេ
-ប៊ីចេង ១ស្លាបព្រាកាហ្វេ
-ស្លឹកខ្ទឹម ២មើម
-ខ្លាញ់ ៥០ក្រាម -ឆ្អឹងជំនីរជ្រូកត្រូវលាងឱ្យស្អាត កាប់តូចៗល្មម
-ម្នាស់ត្រូវលាងទឹកឱ្យស្អាតពុះជាពីរ ចិតជាចំណិតបញ្ឆិតមិនស្ដើងពេក និងមិនក្រាស់ពេក
-ស្លឹកខ្ទឹមត្រូវលាងឱ្យស្អាត រួចហាន់ខ្លីល្មម
-ខ្ទឹមសត្រូវបកសម្បកចេញលាងទឹកឱ្យស្អាត ហើយចិញ្ច្រាំកុំឱ្យម៉ដ្ឋពេក
របៀបរៀបចំគ្រឿងផ្សំ របៀបធ្វើ ដំបូងត្រូវដាក់ខ្ទះឱ្យក្ដៅ ហើយដាក់ខ្លាញ់ចូលទុកឱ្យក្ដៅដាក់ខ្ទឹមសចូលទុកឱ្យក្រហមប្រឿងៗ បន្ទាប់មកដាក់ឆ្អឹងជំនីរជ្រូក បំពងឱ្យក្រហម ទើបដាក់ម្នាស់ចូលជាមួយទឹកត្រី ស្ករស ប៊ីចេង អំបិល លៃឱ្យសមល្មម ទុកមួយសន្ទុះ រួចដួសដាក់ចានហើយត្រូវ ដាក់ស្លឹកខ្ទឹមរោយពីលើជាការស្រេច។
បញ្ជាក់ ៖ ម្ហូបនេះអាចទទួលទានបានជាមួយបាយស។
បញ្ជាក់ ៖ ម្ហូបនេះអាចទទួលទានបានជាមួយបាយស។

-បរិមាណមនុស្សទទួលទាន ២នាក់
-រយៈពេលចម្អិន ៥នាទី
-រយៈពេលរៀបចំគ្រឿងផ្សំ ១៥នាទី
គ្រឿងផ្សំ
-អន្ទង់ ៣ខាំ
-ខ្ទឹមស ១មើម
-ស្លឹកក្រូចសើច ១សន្លឹក
-ខ្ជាយ ១ចំណិត
-រំដេង ១ចំណិត
-គល់ស្លឹកគ្រៃ ២គល់
-ម្ទេស ១គ្រាប់
-ប៊ីចេង កន្លះស្លាបព្រាកាហ្វេ
-ទឹកត្រី កន្លះស្លាបព្រាបបរ
-ខ្លាញ់ ២ស្លាបព្រាបបរ
-ស្ករ កន្លះស្លាបព្រាកាហ្វេ
-ម្រះព្រៅ ទៅតាមការចូលចិត្ដ
-សណ្ដែកដីឆ្អិន ១ស្លាបព្រាបាយ។
របៀបរៀបចំគ្រឿងផ្សំ
-សូមយកអន្ទង់មកលាងជាមួយទឹកអំបិលឱ្យអស់ក្អែលខ្មៅៗឱ្យស្អាត បន្ទាប់មកត្រូវវះយកពោះចេញ ហើយកាត់ជាកង់ៗល្មម។ បន្ទាប់មកត្រូវយកទៅបំពងជាមួយនឹងខ្លាញ់ឱ្យឆ្អិនល្មម មិនត្រូវឱ្យបែកសាច់អន្ទង់នោះទេ បន្ទាប់មកត្រូវដួសទុកដោយឡែក។
-ខ្ទឹមសចែកជាពីយកទៅចិញ្ច្រាំកុំឱ្យម៉ដ្ដពេកមួយចំហៀង និងយកទៅបុកជាមួយគ្រឿងមួយចំហៀង
-ម្ទេសហាន់ជាចំណិតវែងៗ
-សណ្ដែកដីយកទៅបុកកុំឱ្យម៉ដ្ដពេក
-ម្រះព្រៅបេះយកតែស្លឹកហើយយកទៅលាងទឹកឱ្យស្អាត
-ស្លឹកក្រូចសើច រំដេង ខ្ជាយ គល់ស្លឹកគ្រៃលាងទឹកឱ្យស្អាតយកទៅហាន់ស្ដើងៗ ហើយបុកចូលគ្នាឱ្យម៉ដ្ដ បន្ទាប់មកដាក់ខ្ទឹមសចូលហើយបុកចូលគ្នាឱ្យម៉ដ្ដម្ដងទៀត។
របៀបធ្វើ
ជាដំបូងដាក់ខ្ទះឱ្យក្ដៅហើយដាក់ខ្លាញ់ឱ្យក្ដៅ បន្ទាប់មកដាក់ខ្ទឹមសដែលចិញ្ច្រាំ និងម្ទេសចូលឆាឱ្យឡើងជើងអង្ក្រងល្មម បន្ទាប់មកដាក់គ្រឿងបុកចូលឆាឱ្យឈ្ងុយ ហើយដាក់អន្ទង់ចូល។ បន្ទាប់មកត្រូវដាក់ស្ករស ទឹកត្រី និងប៊ីចេងរួចភ្លក់មើលទើបដាក់ សណ្ដែកដីរួមទាំងម្រះព្រៅចូល រួចដួសដាក់ចានជាការស្រេច។
បញ្ជាក់ ៖ ម្ហូបនេះអាចទទួលទានបានជាមួយបាយស ឬអាចធ្វើជាគ្រឿងក្លែមក៏បាន។
គ្រឿងផ្សំ
- សាច់គោ (សាច់ផុយ)
- សាឡាដ
- ប៉េងប៉ោះ
- សណ្តែកបារាំង
- ត្រសក់
- ខ្ទឹមបារាំង
- ក្រូចឆ្មា
- ខ្ទឹមស ប្រេងឆា ស្ករ អំបិល ម្រេច ប្រេងខ្យង
របៀបធ្វើ
- ហាន់សាច់គោជាដុំតូចៗ។
- លាងបន្លែអោយស្អាត រួចតំរៀបសាឡាដក្នុងចាន។
- ប៉េងប៉ោះ ពុះជា២ឬមិនបាច់ពុះ រួចហាន់ជាបន្ទះៗដូចក្នុងរូប។ បន្ទាប់មកតំរៀបជារង្វង់នៅលើសាឡាដ។
- ហាន់ត្រសក់ជាចំណិត (ទទឹង) តំរៀបជារង្វង់នៅក្នុងឬក្រៅរង្វង់ប៉េងប៉ោះ (ក្នុងរូប ខ្ញុំអត់បានដាក់ទេ)
- ហាន់ខ្ទឹមបារាំងទទឹងស្តើងៗដូចតំរៀបនៅកណ្តាលរង្វង់ប៉េងប៉ោះនិងត្រសក់។
- កាត់សណ្តែកបារាំងខ្លឺៗ រួចបំពង (ដាក់ប្រេងបន្តិចក្នុងខ្ទះរួចទុកអោយក្តៅ ចាក់សណ្តែកដែលហាន់រួចចូល ឆាត្រលប់រួចគ្របមួយស្របក់ជាការស្រេច)។ បំពងរួចដួសដាក់លើខ្ទឹមបារាំង។
- បំពងខ្ទឹមសរោយពីលើសណ្តែកបំពង។
- ឆាសាច់គោរួច ដួសដាក់លើសណ្តែកបំពង។ វិធីឆាសាច់គោ៖ ដាក់ប្រេងបន្តិចក្នុងខ្ទះរួចទុកអោយក្តៅ ចាក់សាច់ចូលដាក់ស្ករ អំបិល ម្រេច ប្រេងខ្យង (ដាក់រាងច្រើនបន្តិច) ឆាត្រលប់បន្តិចរួចដួសចេញជាការស្រេច។ បើឆាយូរពេកនឹងធ្វើអោយសាច់គោឡើងស្វិត។
- ធ្វើទឹកម្រេចក្រូចឆ្មា ទុកញ៉ាំជាមួយជាការស្រេច៕

គ្រឿងផ្សំ
មឹកស្រស់មួយ(៣០០ក្រាម) ម្រិចខ្ចី កន្លះខាំ, ការ៉ុត១០ក្រាមដើម ខ្ទឹម១ដើម,ខ្ញី២បន្ទះ,ខ្ទឹមស៣កំពឹល, សាលាដកន្លះខាំ ជីវ៉ាន់ស៊ុយ។
គ្រឿងផ្សំរសជាតិ
ក-អំបិល១ស្លាបព្រាកាហ្វេ,ស្រា១ស្លាបព្រាកាហ្វេ,ម្សៅស៊ុនខ្នរ១ស្លាបព្រា កាហ្វេនិងទឹក ស៊ុប ១ស្លាបព្រាកាហ្វេ។
ខ-ម្សៅឆាលាយទឹកឲ្យហើយ បន្តិចបន្តួច និង ប្រេងល្ង ១ ស្លាបព្រាបាយ។
ខ-ម្សៅឆាលាយទឹកឲ្យហើយ បន្តិចបន្តួច និង ប្រេងល្ង ១ ស្លាបព្រាបាយ។
វិធីធ្វើ
១-លាងម្រេច អោយស្អាតទុកទាំងទង,សាសាដលាង អោយស្អាតទុកទ្រាប់បាតចាន កោសសម្បកការរ៉ុត ចេញរួចហាន់ជាបន្ទះស្តើងៗល្មម,។
២-ខ្វេះគ្រៀងក្នុងមឹកស្រស់ចេញនិងបកស្រទាប់ក្រៅចេញរួចពុះជាពីរបន្ទះហើយ ឆូតផ្ទៃក្នុងខ្វាត់ខ្វែងនិងហាន់ជាដុំៗ។
៣-ដាក់ម្រេច ការ៉ុត និងមឹកស្រស់ចូលឆ្នាំងទឹកដាំពុះដោយស្រុសរយៈពេល ៦នាទីទើបស្រង់ចេញទុកប្រើការ។
៤-ដាក់ខ្លាញ់ឬប្រេងឆាក្នុងខ្ទះរង់ចាំខ្ទះក្តៅហុយផ្សែងទើបចាក់ខ្ទឹមសដើមខ្ទឹមនិងខ្ញី ចូលបំពង។ បន្ទាប់មកចាក់សាច់មឹកនិងគ្រឿងផ្សំរសជាតិក្នុងនោះរួមទាំងម្សៅស៊ុនខ្នរ) ចូលឆាដោយញាប់ដៃបន្តិចទើបចាក់គ្រឿងផ្សំរសជាតិចូលឆាត្រឡប់ចុះឡើងហើយ ដួសដាក់ចានតុបតែងតាមចំណង់ចំណូលចិត្តអ្នកជាការស្រេច។
ឡុកឡាក់ត្រីខ

តើអ្នកធ្លាប់តែញុំាត្រីខកំប៉ុងធម្មតាមែនទេ? តែឥឡូវអ្នកអាចច្នៃត្រីខកំប៉ុងនោះឲ្យកាន់តែមានឱជារសឆ្ងាញ់ថែម មួយកម្រិតទៀត។ Sabayសូមណែនាំវិធីច្នៃត្រីខកំប៉ុងនោះដូចខាងក្រោម ដោយគ្រាន់តែចំណាយពេលប្រហែល៧នាទីប៉ុណ្ណោះ។
គ្រឿងផ្សំ
ត្រីខកំប៉ុងតូច១កំប៉ុង ប៉េងប៉ោះទុំ២ផ្លែ ខ្ទឹមស សាលាដ ស្លឹកខ្ទឹម ប្រេងខ្យង ប្រេងឆា ស្ករស ប៊ីចេង និងអំបិល។
របៀបធ្វើ
១.រៀបសាលាដដាក់ក្នុងចាន
២.ដាក់ខ្ទះឲ្យក្ដៅ បន្ទាប់មកចាក់ប្រេងឆាចូល រួចដាក់ខ្ទឹមបំពង
៣.ចាក់ត្រីខចូល (ថែមទឹកបន្តិច)
៤. ដាក់ស្ករស ប៊ីចេង ប្រេងខ្យង អំបិល
៥. ហាន់ប៉េងប៉ោះ ដាក់ចូលច្របល់ឲ្យស្រពាប់ ប៉ុន្តែកុំឲ្យបែកសាច់ត្រី
៦. ដួសដាក់លើចានសាលាដ រួចរោយស្លឹកខ្ទឹមលើជាការស្រេច
អ្នកអាចញុំាត្រីខនោះជាមួយបាយឬនំប៉័ងក៏បាន។
ឆា-ត្រប់

គ្រឿងផ្សំ៖
- សាច់ជ្រូក(យកសាច់សុទ្ធ)
- ត្រប់
- ខ្ទឹមបារាំង
- ប្រេងឆា ខ្ទឹមស ស្ករស ប្រេងខ្យង ម្រេច ទឹកត្រី
របៀបធ្វើ៖
- ចិញ្ច្រាំសាច់ជ្រូក
- ដុតត្រប រួចបកសំបកចេញ រួចត្រប់១កាត់ជា៣កំណាត់
- ចិញ្ច្រាំខ្ទឹមស
- ហាន់ខ្ទឹមបារាំង ទទឺងស្តើងៗ (ហាន់ដូចហាន់ឆាឡូកឡាក់)
- ចាក់ប្រេងឆាបន្តិចចូលខ្ទះ រួចហើយបំពងខ្ទឹមស រួចដាក់សាច់ជ្រូកចូល។ ឆាត្រលប់ចុះឡើង ចាក់ទឹកត្រីអោយឈ្ងុយ រួចដាក់ស្ករស ប្រេងខ្យងតាមរសជាតិដែលចូលចិត្ត ចាក់ទឹកចូលបន្តិចរួចគ្របប្រហែល៥នាទីដើម្បីអោយសាច់ជ្រូក ឆ្អិនល្អ។
- ដាក់ត្រប់និងខ្ទឹមបារាំងចូលដំណាលគ្នា ឆាត្រលប់បន្តិចជាការស្រេច។
No comments:
Post a Comment