ប្រភេទភ្លា

ញាំ-ស្វាយត្រីឆ្អើរ

1
គ្រឿងផ្សំ៖
  • ត្រីឆ្អើរ
  • ស្វាយខ្ចី១ផ្លែ
  • បង្គារក្រៀម
  • សណ្តែកដីលីង
  • ខ្ទឹមស ខ្ទឹមក្រហម(បើមាន) ស្ករស ទឹកត្រី
របៀបធ្វើ៖
  • បេះត្រីឆ្អើរជាចំណិត​​តូចៗ។
  • ចិតសំបកស្វាយ រួចសាប់ជាសសៃៗ (បើឈូសបាន​សសៃម៉ត់ពេក)។
  • បុកបង្គារក្រៀម  បុកសណ្តែកដីលីង  បុកខ្ទឹមស  ហាន់ខ្ទឹមក្រហមស្តើងៗ។
  • ដាក់ត្រីឆ្អើរ ស្វាយ បង្គារក្រៀម  សណ្តែកដីលីង  ខ្ទឹមស  ខ្ទឹមក្រហមចូលគ្នា ចាក់ទឹកត្រីដាក់ស្ករស​​រួច​ច្របល់​ចួល​គ្នា​តាម​រសជាតិ​​​ដែល​​ចូលចិត្តជា​ ការស្រេច។
ចំណាំ៖ បើចូល​ចិត្ត​ញ៉ាំជី ដាក់ជីលាយ​ជាមួយក៏បាន។ ចំពោះស្វាយខ្ចីកុំយកស្វាយដែល​ជូរពេក ។

ញាំ-ស្តៅ
1
គ្រឿងផ្សំ៖
  • ត្រី​ (ត្រីឆ្តោរ ត្រីរ៉ស់ ត្រីទីឡាប់យ៉ា…ត្រីដែលមានស្រកាហើយមានសាច់ច្រើន)
  • ស្តៅ (ផ្កានិងត្រួយ)
  • សណ្តែកបណ្តុះ  ប៉េងប៉ោះ  ម្ទេសប្លោកបៃតងឫក្រហម ត្រសក់
  • អំពិលទុំ​  ប្រហុក (ប្រហុកសាច់)
    ស្ករស អំបិល ទឹកត្រី
របៀបធ្វើ៖
  • ចំហុយត្រីជាមួយអំពិលទុំនិងប្រហុក (ប្រហុកដាក់តាមដែលចូលចិត្ត)
  • ហាន់ប៉េងប៉ោះ  ម្ទេសប្លោកបៃតងឫក្រហម  ត្រសក់ជាចំណិតតូចៗ
  • ស្រុះស្តៅរួចបេះយកមែកចេញ។ដាក់លាយជាមួយបន្លែដែលហាន់រួច និងដាក់សណ្តែកបណ្តុះចូល។
  • បេះត្រីដែលចំហុយយកឆ្អឹងចេញ។ ជ្រំទឹកប្រហុកនិងអំពិលទុំជាមួយគ្នា ដាក់ស្ករស អំបិល ទឹកត្រីតាមរសជាតិដែលចូលចិត្ត។ ចាក់ចូលរួចជាមួយត្រីនិងនិងបន្លែច្របល់ចូលគ្នាជាកាស្រេចុ។
ញាំ-វិធីធ្វើជ្រក់សណ្តែកបណ្តុះ

1
គ្រឿងផ្សំ៖
  • សណ្តែកបណ្តុះ
  • ទឹកបាយ  ស្ករស  អំបិល
របៀបធ្វើ៖
  • លាងសណ្តែកបណ្តុះអោយ​ស្អាត រួចដាក់ក្នុង​ឆ្នាំង វឺអ្វី​ដែល​អាច​ដាក់​ទឹក​ក្តៅ​បាន។
  • ដាក់អំបិលអោយប្រៃ​បន្តិច  ដាក់​ស្ករស១ភាគ៣​នៃ​អំបិល។
  • ចាក់​ទឹក​បាយ​ដែល​ពុះ​ក្នុងឆ្នាំងសណ្តែកបណ្តុះ​ ធ្វើ​យ៉ាងណា​អោយ​លិចសណ្តែក។
  • ពេលវា​ត្រជាក់​ចាក់​ដាក់​ក្នុង​ក្រល បិទគំរប​អោយ​ជិត ទុក​រយៈពេល​១យប់ ១ថ្ងៃ អាច​បរិភោគ​បានហើយ។
ចំណាំ
  • បើមិន​ប្រើ​ទឹក​បាយ​ពុះ​ក៏​បាន​ដែរ តែ​ទុក​រយៈ​ពេល​យូរ​បន្តិច​ទើប​ឡើង​ជូរអាច​ញ៉ាំបាន។
  • បើចូល​ចិត្ត​ផ្អែម ថែមស្ករសតាម​ការ​ដែល​ចូលចិត្ត។
ញាំ-កាពិភិញ



1
គ្រឿងផ្សំ
សាច់ជ្រូក (សាច់សុទ្ធ) ត្រីឆ្អើ ហៃប៊ី ខ្លាញ់រាវ គល់ស្លឹកគ្រៃ ម្ទេសក្រហម គល់វ៉ាន់ស៊ុយ សំបក ក្រូចសើច ខ្ទឹមស ខ្ទឹមក្រហម ខ្ជាយ កាពិ ទឹកត្រី ស្ករ ម្សៅស៊ុប សណ្តែកដី ត្រសក់ ត្រប់ស្រួយ។
វិធីធ្វើ
១- សាច់ជ្រូក (សាច់សុទ្ធ) ហាន់បន្ទះស្តើងៗ ត្រីឆ្អើ ហៃប៊ី បុកចូលគ្នាឱ្យល្អិត សណ្តែកដីលីងឱ្យឆ្អិន បកឱ្យស្អាតហាន់ស្តើងៗ។
២-គល់ស្លឹកគ្រៃ ម្ទេសក្រហម គល់វ៉ាន់ស៊ុយ សំបកក្រូចសើច ខ្ទឹមស ខ្ទឹមក្រហម ខ្ជាយ បុកចូលគ្នា ឱ្យម៉ដ្ឋ។
៣-ដាំខ្ទះចាក់ខ្លាញ់ទុកឱ្យក្តៅ ដាក់សាច់ជ្រូកឆាឱ្យរឹងសាច់ ទើបដាក់គ្រឿង កាពិ ត្រីឆ្អើ ហៃប៊ី សណ្តែកដី ទឹកត្រី ស្ករ ម្សៅស៊ុប អំពិលទុំ (ដាក់ទឹកច្របាច់យកសាច់) កូរចូលគ្នាឱ្យសព្វ ភ្លក្សមើល ឱ្យល្មម។
បញ្ជាក់ ៖ កាពិឃិងនេះ គេទុកទទួលទានបានយូរថ្ងៃ ទ្រនាប់ជាមួយនិងត្រសក់ ត្រប់ស្រួយ ស្ពៃក្តោប។
ញាំ-ទឹកគ្រឿងកាពិ
1
គ្រឿងផ្សំ
កាពិល្អ ខ្ទឹមស ខ្ទឹមក្រហម ម្ទេសខ្មាំង ត្រប់រោម ទឹកត្រី ទឹកខ្មេះ ក្រូចឆ្មារ ស្ករ ម្សៅស៊ុប ខ្លាញ់រាវ
ដូងទុំ ត្រួយល្ពៅ ស្អំ ត្រកួន ត្រយូងចេក ត្រប់ស្រួយ សណ្តែកគួរ ត្រប់វែង ផ្កាស្នោ ផ្កាចំប៉ី។
វិធីធ្វើទឹកគ្រឿងកាពិមាន២បែប
១-យកត្រប់រោមទុំ កោសរោមចេញ ហាន់ស្តើងៗបុកលាយជាមួយនិងខ្ទឹមស ខ្ទឹមក្រហម កាពិ ម្ទេសខ្មាំង (សុទ្ធតែប្រើឆៅទាំងអស់) ចូលគ្នាឱ្យម៉ដ្ឋ ហើយច្របាច់ក្រូចឆ្មាចាក់ទឹកខ្មេះ ទឹកត្រី ស្ករស
ម្សៅស៊ុប កូរចូលគ្នាឱ្យសព្វ ភ្លក្សមើលឱ្យល្មមតាមចូលចិត្ត ។
វិធីធ្វើមួយបែបទៀត
២-ត្រីឆ្អើបេះយកសាច់លីងជាមួយខ្ទឹមស ខ្ទឹមក្រហម ម្ទេសខ្មាំងឱ្យឈ្ងុយ ហើយបុកឱ្យល្អិត (លីង ដាក់ខ្លាញ់បន្តិច) កាពិចៀនឱ្យឆ្អិនដាក់បុកជាមួយត្រីឆ្អេិ ទើបបារដាក់កូនចាន ច្របាច់ក្រូចឆ្មា ចាក់ទឹកត្រី ស្ករ ម្សៅស៊ុប ដាក់ទឹកក្តៅបន្តិច កូរចូលគ្នាឱ្យសព្វ ភ្លក្សមើលឱ្យល្មម។
វិធីចំអិនអន្លក់ក៏មានពីរបែបដែរ
១-ត្រួយល្ពៅសកឱ្យស្អាត ស្អំបេះយកស្លឹកខ្ចីៗ ត្រយូងចេកសកស្រទាប់ខ្ចី កាត់ជាកំណាត់ៗ ត្រាំទឹក ម្ជូរឱ្យស សណ្តែកគួរ ត្រកួនកាត់វែងៗ ត្រប់ស្រួយកាត់ក្បាលលាងទឹក ។
២-កោសដូងពូតយកខ្ទិះធម្មតា ដាក់ស្ងោរអន្លក់ទាំងអស់នេះឱ្យឆ្អិន ទើបរៀបដាក់ចានសំប៉ែត ចំណែកស្អំត្រូវយកខ្ទិះរម្ងាស់ឱ្យខាប់ ដាក់ស្អំត្រលប់ចុះឡើង (ឱ្យកាន់តែស្រពោន) ។
វិធីចំអិនមួយបែបទៀត
៣-ស៊ុតទាគោះដាក់ចានវាយឱ្យបែក។
៤-ផ្កាស្នោ ផ្កាចំប៉ី លាងទឹកឱ្យស្អាត ត្រប់វែងចិតសំបកកាត់កង់ៗចិតជាបន្ទះៗដាក់ត្រាំទឹក ស្អំបេះ យកស្លឹកខ្លីៗ។
៥-ដាំខ្ទះចាក់ខ្លាញ់ទុកឱ្យក្តៅ យកផ្កាស្នោ ស្អំ ផ្កាចំប៉ី ត្រប់វែង ជ្រលក់និងស៊ុតទាដាក់ចានឱ្យឆ្អិន។
សេចក្តីបញ្ជាក់ ៖ កាលណាគេធ្វើទឹកគ្រឿងកាពិ ត្រូវចំអិនអន្លក់ឱ្យបានច្រើនមុខ (ទើបមានឱជារស ឆ្ងាញ់) តែបើមិនចូលចិត្តអន្លក់ឆ្អិនទេ អាចប្រើអន្លក់ឆៅជំនួសក៏បាន តាមការចូលចិត្តរៀងៗខ្លួន ។

1

ញាំ-ញាំស្តៅ

គ្រឿងផ្សំ៖
ស្តៅ ត្រីរ៉ស់ សាច់ជ្រូក ត្រសក់ សណ្តែកដីលីង អំពិលទុំ ទឹកត្រី ស្ករស ម្ទេស។
វិធីធ្វើ៖
១-ស្តៅស្រុះឱ្យឆ្អិនបេះតូចៗ។ ត្រីរ៉ស់អាំង បេះដុំប៉ុនមេដៃ។ សាច់ជ្រូកស្ងោរហាន់សរសៃល្អិតៗ ចិត និងកាំបិតមុខពីរជាសរសៃវែងៗ ស្នូលត្រសក់បោះចោល។
២-អំពិលទុំ ដាក់ទឹកត្រី ស្ករស ម្ទេស ខ្ទឹមស បកហាន់ស្តើងៗ។ ពេលបរិភោគ យកចានទាបធំ ចាប់ស្តៅលាយជាមួយត្រសក់ ត្រីរ៉ស់ សាច់ជ្រូក ស្រូបទឹកត្រី អំពិលទុំ ភ្លក់មើលតាមចូលចិត្ត ទើប លាយសណ្តែកដីលីងពីលើ ជាការស្រេច។

No comments:

Post a Comment