គ្រឿងផ្សំ៖
-បង្គាស្រស់
-បង្គាក្រៀម
-សាលាដ
-ត្រសក់
-នំបញ្ចុក
-ដើមគូឆាយ
-សណ្ដែកបណ្ដុះ
-ជីរ
-សំបកបាញ់ត្រាង
-ម្ទេស
-សណ្ដែកដីលីង
-បង្គាក្រៀម
-សាលាដ
-ត្រសក់
-នំបញ្ចុក
-ដើមគូឆាយ
-សណ្ដែកបណ្ដុះ
-ជីរ
-សំបកបាញ់ត្រាង
-ម្ទេស
-សណ្ដែកដីលីង
គ្រឿងផ្សំរសជាតិ៖
-ទឹកត្រី
-ស្ករស
-ប៊ីចេង
-ក្រូចឆ្មារ
-ស្ករស
-ប៊ីចេង
-ក្រូចឆ្មារ
វិធីធ្វើ៖
ដំបូង យកបង្គាទៅ ចំហុយរយៈពេល ៣ ទៅ ៥នាទី កុំឱ្យឆ្អិនពេក រួចរៀបចំបន្លែត្រសក់សាលាដ សណ្ដែកបណ្ដុះ ដើមគូឆាយ និង ជីរ ឱ្យបានរៀបរយល្អ មុនពេលយកទៅរុំ។ យក សំបកបាញ់ត្រាង ទៅត្រាំទឹក រួចស្រង់ឡើងវិញភ្លាម យកទៅដាក់លើជ្រញ់ ឬផ្ទៃរាបស្មើ។
បន្ទាប់មក យកសាលាដ ដាក់លើស្រទាប់បាញ់ត្រាង ដាក់នំបញ្ចុក បន្លែគ្រប់មុខ និង រោយបង្គាក្រៀម មុននឹងដាក់បង្គាស្រស់ ហើយរុំខ្ចប់ ជាមួយបាញ់ត្រាង ជាការស្រេច៕
សម្ល-ការីសាច់មាន់
គ្រឿងផ្សំ៖

ស្ងោរ-សាឡាដសងសាច់មាន់

ស៊ុប-ក្តាម

គ្រឿងផ្សំ៖
គ្រឿងផ្សំ៖
សម្ល-ការីសាច់មាន់
គ្រឿងផ្សំ៖
- សាច់មាន់
- ដំឡូងជ្វា ឫ ដំឡូងបារាំង
- ត្រប់ (មិនបាច់ដាក់ក៏បានបើមិនចូលចិត្ត)
- ខ្ទឹមបារាំង
- គល់ស្លឹកគ្រៃហាន់ ស្លឹកក្រូចសើច រមៀត រំដេង ខ្ទឹមស ខ្ទឹមក្រហម
- សណ្តែកដីលីង
- ម្ទេសឆ្អើរ
- គ្រឿងការី
- ខ្ទិះដូង
- ប្រហុក ឫ កាពិ
- ស្ករស អំបិល ទឹកត្រី

របៀបធ្វើ៖
- កាប់សាច់មាន់ជាដុំ
- ចិតសំបកដំឡូងហើយកាត់ជាដុំៗ។ បើប្រើដំឡូងជ្វា ត្រូវត្រាំទឹកកំបោរ (កំបោរយាយៗពិសាម្លូ)
- ចិតសំបកត្រប់ ហើយចិតជាដុំៗ
- ខ្ទឹមបារាំង បកចំបកចេញរួចហាន់តាមបណ្តោយជាចំនិតៗមិនតូចពេកមិនធំពេក
- កាត់ត្រប់ជាដុំៗ
- ម្ទេសឆ្អើរយកសរសៃយកគ្រាប់ចេញរួចត្រាំទឹកអោយរីក។ ចិញ្ច្រាំលាយស្ករ(ដើម្បីកុំអោយហឹរពេក) អោយម៉ត់។
- បុកឫកិន គល់ស្លឹកគ្រៃហាន់ ជាមួយស្លឹកក្រូចសើច រមៀត រំដេង ខ្ទឹមស ខ្ទឹមក្រហម សណ្តែកដីលីង រួចដាក់បុកច្របល់ជាមួយម្ទេសឆ្អើរចិញ្ច្រាំ និងគ្រឿងការី។
- ចិញ្ច្រាំប្រហុក (បើប្រើកាពិឫប្រហុកសាច់មិនបាច់ចិញ្ច្រាំទេ)
- ចាក់ខ្ទិះដូងន្តិចចូលក្នុងឆ្នាំង រួចដាក់គល់ស្លឹកគ្រៃបុកនិងប្រហុកចិញ្ច្រាំចូល លឺងច្របល់ចូលគ្នា រួចដាក់សាច់មាន់ច្របល់ចូលគ្នាមួយច្របក់ដាក់ទឹកត្រី អំបិល ស្ករ បិតគំរប់ឆ្នាំងទុកអោយពុះបន្តិច។ ថែមខ្ទិះដូងរួចរំងាស់រហូតសាច់មាន់ជិតផុយ ទើបដាក់ដំឡូង និងត្រប់ចូល។ ទុកអោយពុះម្តងទៀត ដាក់ខ្ទឹមបារាំងចូល ភ្លក់ប្រៃផ្អែមរួចជាការស្រេច។
ចំណាំ៖ បើមិនកូរគ្រឿងមុននឹងដាក់សាច់មាន់ចូលទេ សំលការីយើងមិនឡើងពណ៌ក្រហមស្អាតទេ។
-ត្រីដំរី
-ខ្ញី
-ផ្សិត
-គ្រាប់ឈូក
-ប្រេងឆា
-ទឹកសៀង
-ប្រេងល្ង
-ស្លឹកឈូក
វិធីធ្វើ
១- ឆារួមជាមួយគ្រាប់ឈូក មើមឈូក ផ្សិត អោយឈ្ងុយ ក្រោយមកបង់ម្សៅស៊ុប និង ប្រេង
រុក្ខជាតិ ប្រេងល្ង អោយល្មម។
២- ស្លឹកឈូក ស្រុះទឹកក្តៅអោយទន់ រួចដាក់ត្រីដំរី ខ្ចប់ក្នុងស្លឹកឈូក ចាក់ទឹកស្រូបគ្រាប់
ឈូក មើមឈូក មកលើត្រីខ្ចប់វិញ យកទៅចំហុយ ប្រហែល ១៥នាទី ជាការស្រេច។
គ្រឿងផ្សំ៖
សាច់បង្កង ត្រីឆ្អើ សណ្ដែកដី សណ្ដែកបាយ ខ្ទឹមស ខ្ទឹមក្រហម ម្ទេសក្រហម ផ្លែក្រូចសើច អំពិលទុំ ដូងទុំ ស្ករក្រហម ខ្លាញ់រាវ ត្រកួន សណ្ដែកបណ្ដុះ ត្រយូងចេក ល្ហុង ស្លឹកខ្ទឹមម្ទេសដៃនាងទុំ នំបញ្ចុក។
វិធីធ្វើ៖
១ - បង្កងលាងទឹកដាក់ស្លោរឲ្យស្អាតឲ្យឆ្អិន ទើបស្រង់មកបកយកសាច់បុកឲ្យល្អិត
២ – ត្រីឆ្អើកេះបកសំបកបុកឲ្យម៉ដ្ឋ ។
៣ -សណ្ដែកដី សណ្ដែកបាយលីងឲ្យឆ្អិន បកសំបកចេញ បុកឲ្យម៉ដ្ឋ
៤ – ខ្ទឹមស ខ្ទឹមក្រហម ហាន់បន្ទះស្ដើងៗ បំពងខ្លាញ់ ។
៥ – យកម្ទេសក្រហមឆ្កឹះគ្រាប់លាងទឹកបុកឲ្យម៉ដ្ឋ ។
៦ – កោសដូងពូតយកក្បាលខ្ទិះស្លជាប្រេង ហើយដួសកាកប្រេងទុក ចាក់ចូលលាយបន្តិច រួចយកម្ទេស បុកផាត់ឲ្យឈ្ងុយដួសដាក់ចានទុក
៧ – យកទឹកស្ងោរបង្កងទៅដាំ ដាក់អំពិលទុំបន្តិចផ្លែក្រូចសើចពុះជាពីរ ច្របាច់ទឹកដាក់ហើយបង់ទាំង សំបកផង ( បើទឹកមួយកូនឆ្នាំងដាក់ផ្លែក្រូចសើច ៣ ) ដាក់អំបិល ទឹកត្រីស្ករក្រហម ម្សៅស៊ុប ដាំឲ្យពុះ ២-៣ អំពុះ ភ្លក់មើលឲ្យល្មម ទើបដាក់ចុះ យកស្បៃមកត្រងឲ្យស្អាត ។
៨- យកត្រីឆ្អើ សាច់បង្កង សណ្ដែកដី សណ្ដែកបាយ ម្ទេសផាត់ កាកប្រេងដូង មកបុកក្រហុកចូលគ្នា ទើបដួសដាក់ចានគោមធំ ហើយដួសទឹកស្ងោរបន្តិចចាក់ យកវែកញីឲ្យបែកចូលគ្នា ទើបចាក់ទៅក្នុងឆ្នាំងស្ងោរទៅ វិញ ដាក់ខ្ទឹមបំពងកូរចូលគ្នាឲ្យសព្វ ទុកទទួលទានជាមួយនំបញ្ចុក ។
៩- ត្រកួនកាត់គល់ចោល កាត់ប្រវែងពីរថ្នាំងដៃ ពុះជាបួនស្ងោរឲ្យឆ្អិនហើយយកខ្លាញ់រាវមកប្រឡាក់ ឲ្យសើមៗ
១០- សណ្ដែកបណ្ដុះបេះកន្ទុយលាងទឹកឲ្យស្អាត ។
១១- ត្រយូងចេកបកយកស្រទាប់ខ្ចីៗ មកហាន់ជាសរសៃឆ្មារៗ ដាក់ត្រាំទឹកម្ជូរក្រូចឆ្មារឲ្យជ្រះជ័រ ។
១២- ល្ហុងចិតសំបកលាងទឹកឲ្យស្អាត ឈូសជាសរសៃឆ្មារ ។
របៀបរៀបល្បោយដាក់ចាន៖
១- យកនំបញ្ចុកមករៀបឆ្វាយអង្វេលដាក់ចានសំប៉ែត យកដើមខ្ទឹមឆូតបញ្ជិតៗ សងខាងហើយពុះជាពីរ ត្រាំទឹកឲ្យរីក ដូចជើងក្អែប ដាក់លើនំ យកម្ទេសនាងដៃទុំ ចិតជាផ្កាដាក់ចុងដើម ។
២- យកត្រកួនរៀបដាក់ឆ្លាស់គ្នា នឹងសណ្ដែកបណ្ដុះត្រយូងចេក ល្ហុង។

គ្រឿងផ្សំ៖
ជើងជ្រូក ខ្ទឹមស ស្ករស ទឹកត្រី ម្រេច អំបិល
របៀបធ្វើ៖
- កូរស្ករសអោយឡើងពណ៌កន្លាត
- ដាក់ជើងជ្រូកចូល លាយជាមួយខ្ទឹមសចិញ្ច្រាំ ដាក់ទឹកត្រី ម្រេច អំបិល តាមរសជាត់ដែលចូលចិត្ត
- រំងាស់ទាល់តែជើងជ្រូកផុយ ទុកជាការស្រេច
ស្ងោរ-សាឡាដសងសាច់មាន់

គ្រឿងផ្សំ៖
សាច់មាន់
សាឡាដសង
វ៉ាន់ស៊ុយ
បង្គារក្រៀម
យីហ៊ឺក្រៀម
ខ្ទឹមស
ស្ករស
ទឹកត្រី
ម្រេច
អំបិល
ដុំស៊ុប(បើមាន)
សាឡាដសង
វ៉ាន់ស៊ុយ
បង្គារក្រៀម
យីហ៊ឺក្រៀម
ខ្ទឹមស
ស្ករស
ទឹកត្រី
ម្រេច
អំបិល
ដុំស៊ុប(បើមាន)
របៀបធ្វើ៖
• កាប់សាច់មាន់ជាដុំៗ ហាន់យីហ៊ឺក្រៀមជាចំណិតតូចៗ
• ដាំទឹកអោយពុះ បង់សាច់មាន់ បង្គារក្រៀម យីហ៊ឺក្រៀម ខ្ទឹមសចិញ្ច្រា
• បង់ដុំស៊ុប(បើមាន) ដាក់ទឹកត្រី ម្រេច អំបិល ស្ករស តាមរសជាត់ដែលចូលចិត្ត
• រំងាស់អោយសាច់មាន់ផុយបន្តិច(កុំផុយពេក) ទុកជាការស្រេច។
• ដាំទឹកអោយពុះ បង់សាច់មាន់ បង្គារក្រៀម យីហ៊ឺក្រៀម ខ្ទឹមសចិញ្ច្រា
• បង់ដុំស៊ុប(បើមាន) ដាក់ទឹកត្រី ម្រេច អំបិល ស្ករស តាមរសជាត់ដែលចូលចិត្ត
• រំងាស់អោយសាច់មាន់ផុយបន្តិច(កុំផុយពេក) ទុកជាការស្រេច។
ចំណាំ៖ ពេលរៀបញ៉ាំចាំកំដៅទឹកស៊ុប រួចបង់សាឡាដសងនិងវ៉ាន់ស៊ុយ។
ស៊ុប-ក្តាម

គ្រឿងផ្សំ :
-ប្រេងរុក្ខជាតិ ២ស្លាបព្រា
-ម្សៅការី ២ស្លាបព្រា
-ខ្ញីស្រស់ចិញ្ច្រាំម៉ត់ ២ស្លាបព្រា
-ខ្ទឹមក្រហម ៣មើម ចិញ្ច្រាំម៉ត់
-ល្ពៅក្រហម៨០០ក្រាម កាត់ដុំតូចៗ
-ប៉េងប៉ោះ ២ផ្លែ (ចោលសម្បកនិងគ្រាប់រួចចិញ្រ្ចាំម៉ត់)
-ទឹកស្ងោមាន់ ៧៥០ម.ល
-ទឹកខ្ទឹះដូង ២៧០ម.ល
-ទឹកត្រី ១ទៅ២ស្លាបព្រាកាហ្វេ
-ទឹកក្រូចឆ្មា ២ស្លាបព្រាស៊ុប
-សាច់ក្ដាម កន្លះចាន(អាចប្រើសាច់បង្កង)
-ម្ទេសដៃនាង ២ផ្លែ ហាន់ស្ដើង
-ជីវ៉ានស៊ុយ ២ ទៅ៣ធាង
-ខ្ទឹមលីង ២ស្លាបព្រា
វិធីធ្វើ កំដៅប្រេងឆា រួចចាក់ម្សៅការីចូល ឆាឱ្យឡើងឈ្ងុយ។ ចាក់ខ្ញីស្រស់ និង ខ្ទឹមក្រហមចូល ឆាស្មើដៃ ដើម្បីឱ្យចូលជាតិ បានល្អ។
ក្រោយមក ចាក់ល្ពៅនិងប៉េងប៉ោះចូលចាក់ទឹកស្ងោមាន់ចូលនឹងកំដៅឱ្យពុះ។ បន្ថយភ្លើងបន្តិច រហូតដល់ល្ពៅផុយ។ យកគ្រឿង ដែលបានចម្អិននេះ ទៅកិនឱ្យម៉ត់ រួចចាក់ចូលក្នុងឆ្នាំងផ្សេង។ បន្ទាប់មក កំដៅគ្រឿងផ្សំ ដែលបានកិនរួចនេះ ដោយភ្លើងតិចៗ ចាក់ទឹកខ្ទឹះដូង និង ទឹកសុទ្ធចូល កូរស្មើឱ្យសព្វ រហូតដល់ស៊ុបនេះ សព្វ និង ចូលជាតិ បានល្អ។ ថែមទឹកត្រី និងទឹកក្រូចឆ្មា ចូល។ រួចដួសស៊ុបនេះចេញ ហើយត្រូវដាក់សាច់ក្ដាម ម្ទេស២ ទៅ៣ ចំណិត ស្លឹកជីវ៉ានស៊ុយ និងខ្ទឹមលីងចូល ជាការស្រេច៕
- សាច់គោ (សាច់កំភួន សាច់ស្លម្ជូរគ្រឿង មិនបាច់យកសាច់ផុយទេ)
- ម្នាស់ សណ្តែកកួរ
- គល់ស្លឹកគ្រៃហាន់ ស្លឹកក្រូចសើច រមៀត រំដេង ខ្ទឹមស ខ្ទឹមក្រហម
- ម្ជូរសណ្តាន់ ឫ អំពិលទុំ
- សណ្តែកដីលីង
- ម្ទេសឆ្អើរ
- គ្រឿងការី
- ខ្ទិះដូង
- ប្រហុក ឫ កាពិ
- ស្ករស អំបិល ទឹកត្រី
របៀបធ្វើ៖
- ហាន់សាច់គោជាបន្ួះតូចៗ
- កាត់ម្នាស់ជាដុំតូចៗ
- កាត់សណ្តែកកួរខ្លីៗ
- ម្ទេសឆ្អើរយកសរសៃយកគ្រាប់ចេញរួចត្រាំទឹកអោយរីក។ ចិញ្ច្រាំលាយស្ករ(ដើម្បីកុំអោយហឹរពេក) អោយម៉ត់។
- បុកឫកិន គល់ស្លឹកគ្រៃហាន់ ជាមួយស្លឹកក្រូចសើច រមៀត រំដេង ខ្ទឹមស ខ្ទឹមក្រហម សណ្តែកដីលីង រួចដាក់បុកច្របល់ជាមួយម្ទេសឆ្អើរចិញ្ច្រាំ និងគ្រឿងការី។
- ចិញ្ច្រាំប្រហុក (បើប្រើកាពិឫប្រហុកសាច់មិនបាច់ចិញ្ច្រាំទេ)
- ចាក់ខ្ទិះដូងន្តិចចូលក្នុងឆ្នាំង រួចដាក់គល់ស្លឹកគ្រៃបុកនិងប្រហុកចិញ្ច្រាំចូល លឺងច្របល់ចូលគ្នា រួចដាក់សាច់គោច្របល់ចូលគ្នាមួយច្របក់។ ដាក់ម្ជូរសណ្តាន់ ឫ អំពិលទុំ រួចដាក់ទឹកត្រី អំបិល ស្ករ បិតគំរប់ឆ្នាំងទុកអោយពុះបន្តិច។ ថែមខ្ទិះដូងរួចរំងាស់មួយស្របក់ ទើបដាក់ម្នាស់និងសណ្តែកកួរចូល។ ទុកអោយពុះម្តងទៀត ភ្លក់ប្រៃផ្អែមរួចជាការស្រេច។
ចំណាំ៖
- បើមិនកូរគ្រឿងមុននឹងដាក់សាច់មាន់ចូលទេ សំលការីយើងមិនឡើងពណ៌ក្រហមស្អាតទេ។
- បើយកសាច់ផុយ ពេលដាក់ម្នាស់ចូលច្បាស់ជារលួយសាច់លែងឆ្ងាញ់អស់ហើយ។
- ត្រីរ៉ស់ រឺត្រីឆ្តោរ
- ស្ករសរឺស្ករត្នោត អំបិល ម្រេច ទឹកត្រី ខ្ទឹមស
របៀបធ្វើ៖
- លាងត្រីអោយស្អាត កាត់ជាកង់ៗ ប្រលាក់អំបិល រួចផ្អាប់ទុករយៈពេល១ម៉ោង ដើម្បីអោយខទៅសាច់ត្រីរឹងល្អ។
- ដាក់ឆ្នាំងលើភ្លើងអោយក្តៅចាក់ស្ករសរីស្ករត្នោតចូលរួចកូរអោយឈ្ងុយនិងឡើង ពណ៌ក្រហមល្អ។
- ដាក់ត្រីចូល ដាក់ខ្ទឹមចិញ្ច្រាំ ដាក់ម្រេច ចាក់ទឹកត្រី។ រំងាស់បន្តិច រួចចាក់ទឹកចូល (កុំច្រើនពេក)។ រំងាស់មួយសន្ទុះ ភ្លក់តាមរសជាតិដែលចូលចិត្ត ទុកជាបានការ។
No comments:
Post a Comment